សេចក្តីថ្លែងការណ៍របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនអំពីកីឡាករ Tae Woong Kim

February 13, 2019 - 9:39 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោន មានកិត្តិយសសូមជម្រាបជូនសាធារណជនក៏ដូចជាអ្នកគាំទ្រឱ្យបានជ្រាបថា ក្លឹបបានសម្រេចចែកផ្លូវគ្នាជាមួយកីឡាករ Tae Woong Kim ក្រោយរូបគេបានចូលរួមជាមួយពួកយើងក្នុងរយៈពេលខ្លីរួចមក ពោលគឺរូបគេទើបតែបានចូលរួមជាមួយក្រុមធំភ្នំពេញក្រោនកាលពីខែធ្នូ ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ ។


សូមជម្រាបជូនថា កីឡាករកូរ៉េខាងត្បូងរូបនេះបានសម្រេចចិត្តចាកចេញពីក្លឹបបាល់ទាត់ភ្នំពេញក្រោន ជាមួយនឹងហេតុផលផ្ទាល់ខ្លួនមួយចំនួន និងដោយមានការព្រមព្រៀងគ្នាក្នុងការបញ្ចប់កិច្ចសន្យាជាមួយក្លឹបភ្នំពេញក្រោនជាស្ថាពរ។ យ៉ាងណាក៏ដោយ ឈរលើលទ្ធផលនៃការពិភាក្សារវាងភាគីក្លឹប និងសាមីខ្លួន បានសម្រេចមិនលើកបង្ហាញមូលហេតុទាំងនោះឡើយ ហេតុនេះ សូមសាធារណជនជាពិសេសអ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោនមេត្តាយោគយល់ដោយក្តីអនុគ្រោះ ។


ជាមួយគ្នានេះ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រឹងប្រែងរបស់កីឡាករ Tae Woong Kim នាពេលកន្លងមក ក៏ដូចជាសូមជូនពររូបគេសូមទទួលបានជោគជ័យក្នុងអាជីពនាពេលអនាគត។ សម្រាប់ព័ត៌មានថ្មីៗបន្ថែមទៀតក្លឹបសូមរក្សាសិទ្ធិក្នុងការប្រកាសជាផ្លូវការជាបន្តបន្ទាប់នាពេលខាងមុខ ៕
សូមអរគុណ!

មតិយោបល់


អត្ថបទផ្សេងៗ