លោកឧកញ៉ា ឬទ្ធី សំណាង នឹងផ្តល់រង្វាន់លើកទឹកចិត្តក្រុម U22 កម្ពុជាតាម Pi Pay បើយកឈ្នះក្រុមថៃល្ងាចនេះ

February 24, 2019 - 1:50 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លឹបបាល់ទាត់ភ្នំពេញនឹងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ក្រុមកីឡាករបាល់ទាត់ U22 ជម្រើសជាតិកម្ពុជាដោយម្នាក់ៗនឹងទទួលបានចំនួន ១០០ដុល្លារសហរដ្ឋអាមេរិគប្រសិនបើពួកគេអាចយកឈ្នះក្រុមជម្រើសជាតិ U22 ថៃនៅក្នុងការប្រកួតវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន AFF U22 LG Cup 2019 ដែលនឹងប្រព្រឹត្តិទៅនៅល្ងាច ថ្ងៃនេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

លោកឧកញ៉បានបញ្ជាក់ថា នេះជាការរួមចំណែកតូចមួយដើម្បីលើកទឹកចិត្ត និងជំរុញដល់ក្រុមម្ចាស់ផ្ទះកម្ពុជាក្នុងគោលដៅដណ្តើមជ័យជម្នះបន្ថែមទៀតជូនជាតិមាតុភូមិដោយទឹកប្រាក់នេះលោកនឹងផ្តល់ជូនតាមរយៈកម្មវិធី Pi Pay ដែលជាសេវាកម្មទូទាត់ប្រាក់ដ៏ងាយស្រួល និងកំពុងពេញនិយមនៅកម្ពុជានាពេលបច្ចុប្បន្ននេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ