ឯកសណ្ឋានក្នុងដីឆ្នាំ២០១៩ លក់បានជាង៤០០អាវក្នុងរយៈពេល២ថ្ងៃនេះ

June 19, 2019 - 10:16 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ត្រឹមតែរយៈពេលពីរថ្ងៃប៉ុណ្ណោះឯកសណ្ឋានក្នុងដីឆ្នាំ២០១៩ របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនលក់បានប្រមាណជាង៤០០អាវ ក្នុងឱកាសនៃការដាក់លក់ជាលើកដំបូងនេះ ។ ការដាក់លក់ជាលើកដំបូងនេះគឺចំនួនអាវមានតែ៦០០ប៉ុណ្ណោះ ដូច្នេះសម្រាប់អ្នកដែលគាំទ្រក្លឹបភ្នំពេញក្រោនសូមអញ្ជើញរួសរាន់ឡើងដើម្បីមកជាវអាវថ្មីឆ្នាំ២០១៩របសយើង ដែលកំពុងតែដាក់លក់នៅកីឡដ្ឋាន Smart RSN ។

សូមបញ្ជាក់ថាតម្លៃអាវក្នុងដីឆ្នាំ២០១៩របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោននេះគឺមួយ ២០ដុល្លា ហើយលោកអ្នកអាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០៩៦ ៦៦៦៦ ៥៣៥ ឬ ០១២ ៣៦៧ ៦៨៦ ដើម្បីធ្វើការកក់ទុកជាមុន ។ សម្រាប់លក្ខណក៏ដូចជាព័ត៌មានផ្សេងៗក្លឹបសូមរក្សាសិទ្ធិក្នុងការកែប្រែនៅពេលក្រោយ!

មតិយោបល់


អត្ថបទផ្សេងៗ