ក្រុមនារីភ្នំពេញក្រោននឹងចូលរួមប្រកួតក្នុងកម្មវិធីមួយដើម្បីអបអរសាទទិវានារីអន្តរជាតិ ៨មីនា នៅថ្ងៃស្អែកនេះ

March 7, 2019 - 12:13 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមនារីរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងចូលរួមប្រកួតក្នុងកម្មវិធីមួយដែលរៀបចំឡើងដោយក្រុមហ៊ុន GFA Soriya – Cambodia ដើម្បីអបអរសាទទិវានារីអន្តរជាតិ ៨មីនា ស្អែកនេះ ។ ក្រុមនារីដែលនឹងចូលរួមកម្មវិធីនេះត្រូវបានចែកចេញជាពីរក្រុមគឺក្រុមនារីភ្នំពេញក្រោន និងក្រុមនារីដែលជាសមាជិកបុគ្គលិក ក៏ដូចជាក្រុមគ្រូៗនារីភ្នំពេញក្រោន ហើយចំពោះការប្រកួតនឹងប្រព្រឹត្តទៅនៅតារាងហ្វូតសាល នៃផ្សារទំនើបអ៊ីអនម៉ល​ សែនសុខស៊ីធី ជាន់ទី៤ វេលាម៉ោង ១ល្ងាច ។

សូមបញ្ជាក់ថាការប្រកួតនេះគឺធ្វើឡើងដើម្បីអបអរសាទទិវានារីអន្តរជាតិ ៨មីនា នឹងដើម្បីបង្ហាញថានារីក៏មានលទ្ធភាពក្នុងការលេងបាល់ទាត់ដូចនឹងបុរស់ដែរ ។ អាស្រ័យដូចបានជម្រាបជូនខាងលើបងប្អូនអ្នកអាចអញ្ជើញចូលរួមទស្សនាដោយសេរី ដើម្បីលើកកម្ពស់វិស័យបាល់ទាត់នារីនៅប្រទេសកម្ពុជាយើងផងដែរ ៕ 

 

មតិយោបល់


អត្ថបទផ្សេងៗ