ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានតែងតាំងលោក ស៊ុំ វណ្ណា ជាគ្រូជំនួយសម្រាប់ក្រុមឈុតធំ

November 9, 2018 - 1:20 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោន មានសេចក្តីសោមនស្សរីករាយ និងសូមជម្រាបជូនអ្នកគាំទ្រក៏ដូចជាសាធារណជនឱ្យបានជ្រាបថា ក្លឹបបានតែងតាំងលោក ស៊ុំ វណ្ណា ជាគ្រូជំនួយសម្រាប់ក្រុមឈុតធំ ។

លោកគ្រូ ស៊ុំ វណ្ណា បានរៀនចប់បរិញ្ញាបត្រផ្នែកអប់រំកាយ និងកីឡានៅសាធារណៈរដ្ឋគុយបា នាឆ្នាំ២០១០ និងបន្តរៀនបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកការគ្រប់គ្រងធនធានមនុស្ស នៅសកលវិទ្យាល័យបញ្ញាសាស្ត្រ ។ លោកបានចាប់ផ្តើមអាជីពជាគ្រូបង្វឹកបាល់ទាត់ចាប់ពីឆ្នាំ២០១៣ ជាមួយក្រុមបៀលប្រាយយូណាយធីត នៅឆ្នាំ២០១៦ ជាគ្រូបង្វឹកនៅក្រុមស៊ីម៉ាក់ ហើយបន្តដល់ឆ្នាំ២០១៧ ជាគ្រូបង្វឹកក្រុមវេស្ទើនភ្នំពេញ និងកាលពីឆ្នាំមុនលោកក៏ជាគ្រូបង្វឹកក្រុមធីអិនកណ្តាល ។

យើងសង្ឃឹមយ៉ាងមុតមាំថា ក្នុងនាមជាគ្រូជំនួយក្រុមឈុតធំថ្មីនេះ លោកគ្រូកាន់សញ្ញាបត្រ AFC B License រូបនេះនឹងធ្វើការហ្វឹកហាត់ ក៏ដូចជាចែករំលែកបទពិសោធន៍ថ្មីៗទៅកាន់ក្រុមកីឡាកររបស់ក្លឹប ។ ក្លឹបបាល់ទាត់សូមជូនពរដល់លោកគ្រូឲ្យទទួលបានជោគជ័យក្នុងការកាន់តំណែងថ្មីមួយនេះ!

មតិយោបល់


អត្ថបទផ្សេងៗ