ក្លឹបបាល់ទាត់ភ្នំពេញក្រោនសម្រេចតែងតាំងលោកគ្រូ ស៊ុំ វណ្ណា ជាគ្រូបង្វឹកបណ្តោះអាសន្ន

May 7, 2019 - 8:18 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា ក្លឹបបានសម្រេចតែងតាំងលោកគ្រូ ស៊ុំ វណ្ណា ជាគ្រូបង្វឹកបណ្តោះអាសន្ន ជំនួសលោក Leonardo Vitorino ដែលទើបតែបញ្ចប់កុងត្រាជាមួយក្លឹបព្រឹកមិញនេះ ។

សូមបញ្ជាក់ថាលោកគ្រូ ស៊ុំ វណ្ណាត្រូវបានក្លឹបបាល់ទាត់ភ្នំពេញក្រោនតែងតាំងជាជំនួយការគ្រូបង្វឹកក្រុមឈុតធំភ្នំពេញក្រោននាខែវិច្ឆិកា ឆ្នាំ២០១៨នាពេលកន្លងមក ហើយលោកគ្រូក៏ទើបតែទទួលរៀនចប់វគ្គសិក្សា AFC A License ក្នុងពេលថ្មីៗនេះផងដែរ ។ សម្រាប់ព័ត៌មានថ្មីៗបន្ថែមទៀតក្លឹបសូមរក្សាសិទ្ធិក្នុងការប្រកាសជាផ្លូវការជាបន្តបន្ទាប់នាពេលខាងមុខ ៕
សូមអរគុណ!

មតិយោបល់


អត្ថបទផ្សេងៗ