ក្រុមនារីភ្នំពេញក្រោន នឹងចូលរួមពានរង្វាន់លីគបាល់ទាត់នារី ឆ្នាំ២០១៩

July 11, 2019 - 11:01 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្រុមបាល់ទាត់នារីភ្នំពេញក្រោន នឹងចូលរួមពានរង្វាន់លីគបាល់ទាត់នារី ឆ្នាំ២០១៩ (Women Football League 2019) ដែលគ្រោងនឹងចាប់ផ្តើមនាថ្ងៃទី ២៨ ខែ កក្កដា ខាងមុខនេះ។

ពានរង្វាន់ Women Football League 2019 មានក្រុមចូលរួមចំនួន១០ ពោលគឺ ក្រុមនារីភ្នំពេញក្រោន, ខេត្តកណ្តាល, ខេត្តកំពង់ឆ្នាំង, ខេត្តក្រចេះ, ខេត្តស្វាយរៀង, ខេត្តកំពង់ធំ, ខេត្តបន្ទាយមានជ័យ, សៀមរាប, រតនៈគិរី និងខេត្តកំពង់ស្ពឺ។

ការប្រកួតគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី ២៨ កក្កដា ដល់២២ ធ្នូ ដោយប្រើប្រាស់រូបមន្តវិលជុំ ផ្លាស់ប្តូរទឹកដី ខណៈគ្រប់ការប្រកួតលេងរៀងរាល់ម៉ោង ៧និង៣០នាទី៕

មតិយោបល់


អត្ថបទផ្សេងៗ