ភ្នំពេញក្រោន និងអត្តសញ្ញាណនៃរាជធានីភ្នំពេញ!

January 17, 2019 - 11:31 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កាលពីម្សិលមិញក្រុមគូបង្វឹក រួមជាមួយបុគ្គលិក និងក្រុមកីឡាករឈុតធំភ្នំពេញក្រោន បានធ្វើដំណើរទៅកាន់ “វត្តភ្នំដូនពេញ” ដែលជាអត្តសញ្ញាណដ៏សំខាន់នៃរាជធានីភ្នំពេញ ដើម្បីបួងសួងសុំសេចក្តីសុខ សុវត្ថិភាព មុនចេញដំណើរទៅប្រកួតពាន Leo Pre Season Cup 2019 ក៏ដូចជាការបោះជំរុំហ្វឹកហាត់នៅប្រទេសថៃនាថ្ងៃស្អែក ។

“ភ្នំពេញក្រោន” គឺជាឈ្មោះនៃក្លឹបបាល់ទាត់មួយដែលបានកសាងមូលដ្ឋាននៅរាជធានីភ្នំពេញអស់រយៈកាលជាច្រើនឆ្នាំមកហើយ និងកំពុងដំណើរការប្រកបដោយមោទកភាពជាមួយនឹងការគ្រងដំណែងជើងលីគកំពូលកម្ពុជាចំនួន ៦លើក ព្រមទាំងពានសម្តេចតេជោ ហ៊ុន សែន ២លើកផងដែរ ។ យើងទាំងអស់គ្នាប្តេជ្ញាខិតខំប្រឹងប្រែងដើម្បីតបស្នងចំពោះកម្លាំងចិត្តរបស់អ្នកគាំទ្រទាំងអស់ទាំងនៅក្នុងទីក្រុងភ្នំពេញ ក៏ដូចជាទូទាំងព្រះរាជាណាចក្រកម្ពុជា និងនៅតាមបណ្តាប្រទេសនានាថែមទៀត ជាមួយនឹងទស្សនវិស័យច្បាស់លាស់ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យបាល់ទាត់ជាតិកម្ពុជា ៕

មតិយោបល់


អត្ថបទផ្សេងៗ