អបអរសាទរ! ក្រុម​ U13 ភ្នំពេញក្រោន គ្រងជើងឯកពានរង្វាន់ទិវាបាល់ទាត់អាយុក្រោម១៣ឆ្នាំ ២០១៨

January 16, 2019 - 5:39 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមកីឡាករអាយុក្រោម១៣ឆ្នាំភ្នំពេញក្រោនបានប្រកួតឈ្នះក្រុមខេត្តស្វាយរៀងនៅវគ្គផ្តាច់ព្រ័ត្រជាមួយនឹងលទ្ធផល ២-១ ក្នុងការប្រកួតនៃពានរង្វាន់ទិវាបាល់ទាត់អាយុក្រោម១៣ឆ្នាំ ២០១៨ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។

សូមបញ្ជាក់ថាមុននឹងឈានដល់ការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រនេះក្រុមកីឡាករភ្នំពេញក្រោនបានប្រកួតឈ្នះក្រុមមួយចំនួនដែលមានដូចជា៖ ប្រកួតឈ្នះក្រុមនគររាជភ្នំពេញក្នុងលទ្ធផល ៦-០ ឈ្នះក្រុមខេត្តកោះកុងក្នុងលទ្ធផល ៧-០ ឈ្នះក្រុមខេត្តត្បូងឃ្មុំក្នុងលទ្ធផល ៤-០ ឈ្នះក្រុម Prak Sport ខេត្តតាកែវក្នុងលទ្ធផល ១០-០ ហើយបានឡើងបន្តទៅឈ្នះក្រុមខេត្តកំពង់ឆ្នាំងក្នុងលទ្ធផល ២-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងចុងក្រោយឈ្នះក្រុមខេត្តស្វាយរៀងជាមួយនឹងលទ្ធផល ២-១ ដូចគ្នា ។

គួររំលឹកផងដែរថាការប្រកួតនេះត្រូវបានដឹកនាំទៅលេងដោយគ្រូបង្វឹកនារីពីររូបរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនគឺអ្នកគ្រូបង្វឹក ម៉ៅ សាវីន និងជំនួយការគ្រូបង្វឹក ងិន សម្រស់ ។ ចំពោះពានរង្វាន់ទិវាបាល់ទាត់អាយុក្រោម១៣ឆ្នាំ ២០១៨នេះវិញគឺមានក្រុមចំនួន ២៣ ដែលមកពីខេត្តក្រុងនានាក្នុងប្រទេសរបស់យើងចូលរួម ហើយការប្រកួតនេះដែរគឺធ្វើឡើងនៅមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី ៕

មតិយោបល់


អត្ថបទផ្សេងៗ