ភ្នំពេញក្រោនបន្តឈ្នះអគ្គិសនីកម្ពុជាជាលើកទីបីក្នុងឆ្នាំនេះ

August 13, 2018 - 10:53 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមភ្នំពេញក្រោន បន្តយកឈ្នះក្រុមអគ្គិសនីកម្ពុជាជាថ្មីម្តងទៀតកាលពីម្សិលមិញក្នុងពានរង្វាន់លីគកំពូលកម្ពុជា ក្រោមលទ្ធផល ៤-០ នៅកីឡដ្ឋាន EDC ។ នេះជាលើកទីបួនហើយដែលក្រុមទាំងពីរបានជួបគ្នាសម្រាប់ឆ្នាំនេះ ហើយបួនគ្រាប់របស់ក្រុមភ្នំពេញក្រោនកាលពីម្សិលមិញនេះគឺទាត់បញ្ចូលទីដោយកីឡាករ Valci Junior ២គ្រាប់ កីឡាករ អ៊ិន សូដាវិដ ១គ្រាប់ និង១គ្រាប់ចុងក្រោយដោយកីឡាករ ពៅ ប៉ុនវុឌ្ឍី ។

សូមបញ្ជាក់ថា ចំពោះតារាងចំណាត់ថ្នាក់នៃពានរង្វាន់លីគកំពូលកម្ពុជាក្នុងសប្តាហ៍ទី១៧នេះ ក្រុមភ្នំពេញក្រោនឈរនៅចំណាត់ថ្នាក់លេខ៥ មាន២៧ពិន្ទុ តាមពីក្រោយក្រុមក្រសួងការពារជាតិដែលមាន ៣៥ពិន្ទុ ៕

មតិយោបល់


អត្ថបទផ្សេងៗ