ភ្នំពេញក្រោនត្រូវរងចាំការប្រកួតក្រុមទាំងពីរនេះនៅថ្ងៃស្អែកក្នុងពានរង្វាន់ LEO PRE-SEASON CUP 2019

January 14, 2019 - 2:11 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

សម្រាប់ការប្រកួតក្នុងពានរង្វាន់ LEO PRE-SEASON CUP 2019 ដែលកំពុងរៀបចំឡើងនៅប្រទេសថៃ ក្រុមភ្នំពេញក្រោននឹងត្រូវឈរចាំការប្រកួតរវាងក្រុម Nakornratchasima Mazda FC និងក្រុម Port FC នៅថ្ងៃទី១៥ ខែមករាស្អែកនេះ ។

ដូច្នេះមានន័យថាក្រុមភ្នំពេញក្រោននឹងត្រូវឈរចាំការប្រកួតរវាងក្រុមទាំងពីរនៅវគ្គ៨ក្រុមចុងក្រោយផ្ទាល់តែម្តង ហើយសម្រាប់ការប្រកួតនឹងត្រូវរៀបចំឡើងនៅថ្ងៃទី១៩ ខែមករាខាងមុខនេះ ៕

មតិយោបល់