ក្រុមឈុតធំភ្នំពេញក្រោននឹងប្រមូលផ្តុំគ្នារយៈពេលពីរថ្ងៃ មុនការប្រកួតនាល្ងាចថ្ងៃសៅរ៍នេះ

March 14, 2019 - 2:08 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមកីឡាករឈុតធំរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងធ្វើការប្រមូលផ្តុំគ្នារយៈពេលពីរថ្ងៃដើម្បីត្រៀមប្រកួតជាមួយក្រុមបឹងកេតនៅចុងសប្តាហ៍នេះ ដោយការប្រមូលផ្តុំនេះក្រុមកីឡាករ និងក្រុមគ្រូបង្វឹកទាំងអស់ត្រូវនៅជុំគ្នានៅសណ្ឋាគារមីដលែន (Midland) ។ បើតាមការលើកឡើងរបស់អ្នកចាត់ការទូទៅក្រុមឈុតធំលោក កែវ សុខង៉ន បាននិយាយថា៖ « យើងចង់ឲ្យកីឡាករទាំងអស់ត្រៀមខ្លួនឲ្យបានរួចរាល់សម្រាប់ការប្រកួតក្នុងពេលខាងមុខនេះ ព្រោះវាជាការប្រកួតមួយដែលអ្នកនិយមតាមដានបាល់ទាត់កម្ពុជាយើងមានការចាប់អារម្មណ៍ខ្លាំង » ។

សូមបញ្ជាក់ថា ការប្រមូលផ្តុំនេះនឹងត្រូវធ្វើឡើងនៅថ្ងៃនេះផ្ទាល់តែម្តង ក្នុងគោលបំណងឲ្យកីឡាករទាំងអស់ប្រមូលអារម្មណ៍ក្នុងការប្រកួតបើកឆាកក្នុងពានរង្វាន់លីគកំពូលកម្ពុជានាល្ងាចថ្ងៃសៅរ៍ ទី១៦ វេលាម៉ោង៦:០០ នាពេលខាងមុខ ៕

មតិយោបល់


អត្ថបទផ្សេងៗ