ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់យុវជន Smart Youth League ឆ្នាំ២០១៩

March 29, 2019 - 11:34 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់យុវជន Smart Youth League ឆ្នាំ២០១៩ ដោយមានការសហការឧបត្ថម្ភធំដោយក្រុមហ៊ុនទូរស័ព្ទ Smart Axiata ដែលជាដៃគូសហការឧបត្ថម្ភធំរបស់ក្លឹប ។ សម្រាប់ការប្រកួតពានរង្វាន់យុវជននេះគឺត្រូវបែងចែក៦ប្រភេទកម្រិតដែលមានដូចជា៖ ក្រុមកីឡាករអាយុក្រោម១០ឆ្នាំ, អាយុក្រោម១២ឆ្នាំ, អាយុក្រោម១៤ឆ្នាំ, អាយុក្រោម១៧ឆ្នាំ, អាយុក្រោម២០ឆ្នាំ និងក្រុមនារី (ដោយមិនកំណត់អាយុ) ។ កាលបរិច្ឆទដាក់ពាក្យចុះឈ្មោះចូលរួមប្រកួតចាប់ពីថ្ងៃទី២០ ខែមីនា រហូតដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ ហើយចំពោះទីតាំងនោះគឺនៅកីឡដ្ឋាន Smart RSN របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ។ 

ខាងក្រោមនេះគឺជាលខណ្ឌមួយចំនួនដែលក្រុមទាំងអស់ត្រូវបំពេញដើម្បីចូលរួមក្នុងការប្រកួតពានរង្វាន់ Smart Youth League ៖

  • ក្រុមដែលចូលរួមតម្រូវឲ្យតម្កល់ប្រាក់ទៅតាមកម្រិតរបស់ខ្លួនដូចជា៖ ក្រុមកីឡាករអាយុក្រោម ១០ឆ្នាំ និង១២ឆ្នាំ ត្រូវតម្កល់៥០ដុល្លា, ក្រុមកីឡាករអាយុក្រោម ១៤ឆ្នាំ និងនារី ត្រូវតម្កល់៧០ដុល្លា, ក្រុមកីឡាករអាយុក្រោម ១៧ឆ្នាំ ត្រូវតម្កល់១២០ដុល្លា និងក្រុមកីឡាករអាយុក្រោម ២០ឆ្នាំ ត្រូវតម្កល់២០០ដុល្លា ។ សូមបញ្ជាក់ថា ប្រាក់ទាំងអស់នឹងត្រូវប្រគល់ជូនដល់ក្រុមទាំងអស់វិញនៅពេលដែលចប់កម្មវិធីប្រកួត ឬ ក្រុមទាំងអស់គោរពទៅតាមបទបញ្ញតិនៃការប្រកួតបានត្រឹមត្រូវ ។
  • សម្រាប់កម្មវិធីប្រកួតក្រុមកីឡាករអាយុក្រោម ១០ឆ្នាំ កីឡាករត្រូវមានឆ្នាំកំណើតក្រោយថ្ងៃទី ០១-០១-២០០៩ និងចុះឈ្មោះកីឡាករច្រើនបំផុុតត្រឹម ១៦នាក់
  • សម្រាប់កម្មវិធីប្រកួតក្រុមកីឡាករអាយុក្រោម ១២ឆ្នាំ កីឡាករត្រូវមានឆ្នាំកំណើតក្រោយថ្ងៃទី ០១-០១-២០០៧ និងចុះឈ្មោះកីឡាករច្រើនបំផុុតត្រឹម ១៦នាក់
  • សម្រាប់កម្មវិធីប្រកួតក្រុមកីឡាករអាយុក្រោម ១៤ឆ្នាំ កីឡាករត្រូវមានឆ្នាំកំណើតក្រោយថ្ងៃទី ០១-០១-២០០៥ និងចុះឈ្មោះកីឡាករច្រើនបំផុុតត្រឹម ២៥នាក់
  • សម្រាប់កម្មវិធីប្រកួតក្រុមកីឡាករអាយុក្រោម ១៧ឆ្នាំ កីឡាករត្រូវមានឆ្នាំកំណើតក្រោយថ្ងៃទី ០១-០១-២០០២ និងចុះឈ្មោះកីឡាករច្រើនបំផុុតត្រឹម ២៥នាក់
  • សម្រាប់កម្មវិធីប្រកួតក្រុមកីឡាករអាយុក្រោម ២០ឆ្នាំ កីឡាករត្រូវមានឆ្នាំកំណើតក្រោយថ្ងៃទី ០១-០១-១៩៩៩ និងចុះឈ្មោះកីឡាករច្រើនបំផុុតត្រឹម ២៥នាក់
  • សម្រាប់កម្មវិធីប្រកួតរបស់ក្រុមនារីគឺមិនមានកំនត់អាយុឡើយ ហើយការចុះឈ្មោះកីឡាករច្រើនបំផុុតត្រឹម ២៥នាក់

សូមបញ្ជាក់ចំពោះក្រុមដែលមានបំណងចង់ចូលរួមក្នុងការប្រកួតពានរង្វាន់ Smart Youth League ឆ្នាំ២០១៩ អាចធ្វើការទំនាក់ទំនងតាមរយៈលេខ ០៨១ ៥១៤ ១៦៣ ឬក៏ធ្វើការទំនាក់ទំនងផ្ទាល់នៅកីឡដ្ឋាន Smart RSN Stadium ៕

មតិយោបល់


អត្ថបទផ្សេងៗ