ក្រុមភ្នំពេញក្រោនបន្តធ្វើការងារធ្ងន់នាចុងសប្តាហ៍នេះដោយត្រូវប្រកួតជាមួយក្រុមវិសាខា

July 13, 2018 - 9:50 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយពីបញ្ចប់បេសកកម្មនៃការប្រកួតពានរង្វាន់សម្តេចហ៊ុន សែននៅជើងពីមួយដោយបានយកឈ្នះក្រុមអគ្គិសនីកម្ពុជា ក្រោមលទ្ធផល ១-២ រួចមកកាលពីថ្ងៃពុធ ឥឡូវនេះកីឡាកររបស់ក្រុមបាល់ទាត់ភ្នំពេញក្រោនកំពុងត្រៀមខ្លួនដើម្បីធ្វើការប្រកួតជាមួយក្រុមចំណូលថ្មីវិសាខានាថ្ងៃអាទិត្យខាងមុខនេះ ។

ការប្រកួតនឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន RSN នាថ្ងៃទី១៥ វេលាម៉ោង ៦.០០ល្ងាច សម្រាប់ពានរង្វាន់លីគកំពូលកម្ពុជាក្នុងសប្តាហ៍ទី១៤នេះ ។ សូមប្រិយមិត្តដែលស្នេហាវិស័យបាល់ទាត់ ក៏ដូចជាអ្នកគាំទ្រក្រុមបាល់ភ្នំពេញក្រោន និងក្រុមវិសាខាចូលរួមទស្សនាឲ្យបានច្រើនកុះករ!

មតិយោបល់


អត្ថបទផ្សេងៗ