ភ្នំពេញក្រោននឹងជួបជាមួយក្រុមសូលទីឡូអង្គរនៅសៀមរាបនាថ្ងៃសៅរ៍នេះ

May 15, 2019 - 12:07 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមកីឡាករនៃក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងធ្វើដំណើរទៅកាន់ខេត្តសៀមរាបនៅថ្ងៃសុក្រ ទី១៧ ខែឧសភា ដើម្បីត្រៀមប្រកួតជាមួយក្រុមសូលទីឡូអង្គរ នៅថ្ងៃសៅរ៍ ទី១៨ ខែឧសភា សម្រាប់ការប្រកួតលីគកំពូលកម្ពុជាសប្តាហ៍ទី៨ ។ ការប្រកួតរវាងក្រុមទាំងពីរនេះនឹងធ្វើឡើងនៅវេលាម៉ោង៣:៣០ នៅកីឡដ្ឋានខេត្តសៀមរាប ហើយនេះជាការប្រកួតក្រៅទឹកដីលើកទី៤ហើយសម្រាប់ក្រុមភ្នំពេញក្រោននារដូវកាលថ្មីឆ្នាំ២០១៩នេះ ។

អាស្រ័យដូចបានជម្រាបជូនខាងលើយើងសង្ឃឹមថាអ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោន និងបងប្អូនអ្នកនៅខេត្តសៀមរាបទាំងអស់នឹងអញ្ជើញចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្តគាំទ្រដល់ក្រុមកីឡាកររបស់យើងនាថ្ងៃអាទិត្យខាងមុខនេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ