ភ្នំពេញក្រោននឹងជួបជាមួយក្រុម Nakhonratchasima FC ក្នុងពានរង្វាន់ LEO PRE-SEASON CUP 2019

January 15, 2019 - 8:11 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមកីឡាករឈុតធំរបស់ក្រុមភ្នំពេញក្រោននឹងធ្វើដំណើរទៅកាន់ប្រទេសថៃដើម្បីប្រកួតក្នុងពានរង្វាន់ LEO PRE-SEASON CUP 2019 ហើយចំពោះក្រុមដែលភ្នំពេញក្រោននឹងត្រូវជួបដំបូងគេនៅវគ្គ៨ក្រុមចុងក្រោយនោះគឺក្រុម Nakhonratchasima Mazda FC ។ សូមបញ្ជាក់ថាការប្រកួតរវាងក្រុមទាំងពីរគឺត្រូវធ្វើឡើងនៅថ្ងៃសៅរ៍ ទី១៩ ខែមករានាវេលាម៉ោង៦ល្ងាច នៅកីឡដ្ឋាន 80th Birthday ខេត្ត  Nakhon Ratchasima នៃប្រទេសថៃ ។

សម្រាប់ក្រុមឈុតធំនៃក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសថៃនាថ្ងៃព្រហស្បត៍ ទី១៧ខាងមុខនេះ ។ សូមជូនពរឲ្យក្លឹបបាល់ទាត់ភ្នំពេញក្រោនទទួលបានជោគជ័យក្នុងការប្រកួតក្នុងពានរង្វាន់ LEO PRE-SEASON CUP 2019  ដែលនឹងខិតជិតមកដល់នេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ