ក្រុមភ្នំពេញក្រោនប៉ះជាមួយក្រុមណាហ្គាវើលដ៏ នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ

May 1, 2019 - 5:59 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នៅថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០១៩នេះ ក្រុមកីឡាករភ្នំពេញក្រោននឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន ខ​ ភ ម (ស្តាតចាស់) ដើម្បីប្រកួតជាមួយក្រុមណាហ្គាវើលដ៏ សម្រាប់ការប្រកួតលីគកំពូលកម្ពុជាសប្តាហ៍ទី៦ ។ ការប្រកួតរវាងក្រុមទាំងពីរនេះនឹងធ្វើឡើងនៅវេលាម៉ោង៦:០០ ហើយនេះជាការប្រកួតក្រៅទឹកដីលើកទី៣ហើយសម្រាប់ក្រុមភ្នំពេញក្រោននារដូវកាលថ្មីឆ្នាំ២០១៩នេះ ។

អាស្រ័យដូចបានជម្រាបជូនខាងលើយើងសង្ឃឹមថាអ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោនទាំងអស់នឹងអញ្ជើញចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្តគាំទ្រដល់ក្រុមកីឡាកររបស់យើងនាថ្ងៃអាទិត្យខាងមុខនេះ ៕

មតិយោបល់