ភ្នំពេញក្រោននឹងប្រកួតជាមួយក្រុមណាហ្គាវើលដ៍ នាថ្ងៃសៅរ៍សប្តាហ៍នេះ

January 2, 2019 - 10:59 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នៅថ្ងៃសៅរ៍ ទី៥ ខែមករាខាងមុខនេះ ក្រុមភ្នំពេញក្រោននឹងទទួលស្វាគមន៍ក្រុមជើងឯកលីគកំពូលកម្ពុជាឆ្នាំ២០១៨ ណាហ្គាវើលដ៍ ដែលជាការប្រកួតក្នុងលក្ខណៈដកស្រង់បច្ចេកទេស ។ ការប្រកួតរវាងក្រុមទាំងពីរគឺធ្វើឡើងនៅកីឡដ្ឋាន RSN នាវេលាម៉ោង ៥:០០ល្ងាច អាស្រ័យដូចបានជម្រាបជូននេះសូមបងប្អូនអ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោនចូលរួមទស្សនាឲ្យបានច្រើនកុះករ ។

សូមជម្រាបថាការប្រកួតនេះគឺធ្វើឡើងដើម្បីពង្រឹងសមត្ថភាពទាំងកីឡាករខ្មែរ និងកីឡាករបរទេស ក្នុងគោលបំណងត្រៀមខ្លួនសម្រាប់ការប្រកួតជាផ្លូវការនាពេលខាងមុខ ៕

មតិយោបល់


អត្ថបទផ្សេងៗ