ភ្នំពេញក្រោនណាត់ជួបគិរីវង់ នៅកីឡដ្ឋាន Smart RSN នាថ្ងៃអាទិត្យនេះ

May 22, 2019 - 4:06 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជាបានឈានមកដល់សប្តាហ៍ទី៩ហើយ ដែលក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងបើកទ្វារកីឡដ្ឋាន Smart RSN របស់ខ្លួនដើម្បីទទួលក្រុមភ្ញៀវក្រុមគិរីវង់សុខសែនជ័យ នាថ្ងៃអាទិត្យ ទី២៦ ខែឧសភា ។ ការប្រកួតរវាងក្រុមទាំងពីរនេះនឹងត្រូវចាប់ផ្តើមនាវេលាម៉ោង៦ល្ងាច ហើយចំពោះតម្លៃសំបុត្រចូលរួមទស្សនាគឺ ៣០០០រៀលសម្រាប់តំបន់ Smart Stand និង៦០០០រៀលសម្រាប់តំបន់ RSN Stand ។

នេះជាការប្រកួតលើកទី៩ហើយសម្រាប់ក្រុមភ្នំពេញក្រោនក្នុងលីគកំពូលកម្ពុជារដូវកាលថ្មីនេះ បើទោះបីជាលទ្ធផលនាពេលកន្លងមកមិនសូវជាល្អយ៉ាងណាក៏ដោយ ក៏ក្លឹបបាល់ទាត់ភ្នំពេញក្រោនសង្ឃឹមថាអ្នកគាំទ្រទាំងអស់នឹងអញ្ជើញចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្តគាំទ្រដល់ក្រុមបន្តទៀត ៕

មតិយោបល់


អត្ថបទផ្សេងៗ