ភ្នំពេញក្រោនកម្តៅសាច់ដុំជាមួយគិរីវង់សុខសែនជ័យ មុនធ្វើដំណើរទៅកាន់ប្រទេសថៃ

January 13, 2019 - 2:51 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមកីឡាករភ្នំពេញក្រោននឹងប្រកួតជាមួយក្រុមគិរីវង់សុខសែនជ័យក្នុងជំនួបមិត្តភាពនៅថ្ងៃអង្គារ ទី១៥ នាវេលាម៉ោង៥ល្ងាច នៅកីឡដ្ឋាន RSN ដែលជាមូលដ្ឋានរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនផ្ទាល់តែម្តង ។

សូមបញ្ជាក់ថានេះគឺជាការប្រកួតកម្តៅសាច់ដុំលើកចុងក្រោយរបស់ក្រុមភ្នំពេញក្រោន មុននឹងធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីប្រកួតក្នុងវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ Leo Pre-Season Cup 2019 ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនអ្នកគាំទ្រក្រុមបាល់ទាត់ភ្នំពេញក្រោន និងក្រុមគីរីវង់សុខសែនជ័យ ចូលរួមមកទស្សនា ដើម្បីលើកទឹកចិត្តក្រុមទាំងពីរឲ្យបានច្រើនកុះករ ៕

មតិយោបល់


អត្ថបទផ្សេងៗ