យើងនឹងជួបជាមួយក្រុមខេត្តកំពង់ចាមម្តងទៀតនៅថ្ងៃអាទិត្យនេះ

June 28, 2019 - 4:49 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមកីឡាករនៃក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន ខ​ ភ ម (ស្តាតចាស់) នៅថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ដើម្បីត្រៀមប្រកួតជាមួយក្រុមបាល់ទាត់ខេត្តកំពង់ចាម សម្រាប់ការប្រកួតលីគកំពូលកម្ពុជាសប្តាហ៍ទី១៣ ។ ការប្រកួតរវាងក្រុមទាំងពីរនេះនឹងធ្វើឡើងនៅវេលាម៉ោង៣:៣០ នៅកីឡដ្ឋាន ខ​ ភ ម (ស្តាតចាស់) ហើយនេះជាការប្រកួតក្រៅទឹកដីលើកទី៦ ហើយសម្រាប់ក្រុមភ្នំពេញក្រោននារដូវកាលឆ្នាំ២០១៩នេះ ។

អាស្រ័យដូចបានជម្រាបជូនខាងលើយើងសង្ឃឹមថាអ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោនទាំងអស់នឹងអញ្ជើញចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្តគាំទ្រដល់ក្រុមកីឡាកររបស់យើងនាថ្ងៃអាទិត្យខាងមុខនេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ