ក្រុមឈុតធំភ្នំពេញក្រោនបន្តដំណើរទៅកាន់ខេត្តបូរីរ៉ាម ដើម្បីត្រៀមខ្លួនប្រកួតនៅថ្ងៃទី២៤ខាងមុខនេះ

January 22, 2019 - 1:55 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមឈុតធំភ្នំពេញក្រោនបន្តដំណើរទៅកាន់ខេត្តបូរីរ៉ាម ដើម្បីត្រៀមខ្លួនប្រកួតជាមួយក្រុមលំដាប់កំពូលរបស់ប្រទេសថៃប្រចាំភាគភាគឦសាន គឺក្រុម Buriram United ផ្ទាល់តែម្តង ដែលនឹងធ្វើការប្រកួតនៅថ្ងៃព្រហស្បតិ៍ ទី២៤ ខាងមុខនេះ ។ ការប្រកួតរវាងក្រុមទាំងពីរគឺត្រូវធ្វើឡើងនៅកីឡដ្ឋាន Khao Kradong នាវេលាម៉ោង៣:៣០ រសៀល ខណៈពេលដែលកីឡដ្ឋាន Chang Arena របស់ក្រុម Buriram កំពុងតែជួសជុល និងកែលម្អរថ្មី ។

យ៉ាងណាក៏ដោយតាមការគ្រោងទុករបស់ក្រុមទាំងពីរនឹងត្រៀមដាក់កីឡាករថ្មីៗ និងយុវជនចូលលេងឲ្យបានច្រើន បន្ទាប់ពីក្រុមម្ចាស់ផ្ទះ Buriram United ទើបតែប្រកួតមិត្តភាពជាមួយក្រុម Kedah FC របស់ម៉ាឡេស៊ីកាលពីថ្ងៃទី២០ នៅខេត្ត Krabi ដែលស្ថិតនៅក្បែរព្រំប្រទល់របស់ប្រទេសម៉ាឡេស៊ី ស្របពេលដែលក្រុមភ្នំពេញក្រោនទើបតែបញ្ចប់ការប្រកួតក្នុងពានរង្វាន់ Leo Pre-Season Cup 2019 និងការប្រកួតមិត្តភាពកាលពីម្សិលមិញ ៕

មតិយោបល់


អត្ថបទផ្សេងៗ