ភ្នំពេញក្រោនស្វាគមន៍អង្គរថាយហ្គឺរម្តងក្រោយរងបរាជ័យយ៉ាងជូរចត់កាលពីសប្តាហ៍មុន

August 16, 2018 - 11:18 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ភ្នំពេញក្រោននឹងបើកទ្វារកីឡដ្ឋាន RSN ដើម្បីស្វាគមន៍ក្រុមមកពីខេត្តសៀមរាប អង្គរថាយហ្គឺរ ជាថ្មីម្តងទៀតនៅថ្ងៃសៅរ៍ ទី១៨ សម្រាប់ព្រឹត្តិការណ៍ពានរង្វាន់លីគកំពូលប្រទេសកម្ពុជា ក្នុងសប្តាហ៍ទី១៨ ។ ក្នុងជំនួបរវាងក្រុមភ្នំពេញក្រោន និងក្រុមអង្គរថាយហ្គឺរ បីលើកកន្លងមកទាំងពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចហ៊ុន សែនគឺក្រុមភ្នំពេញក្រោនបានប្រកួតឈ្នះចំនួនពីរលើក និងបរាជ័យមួយលើក ។

សូមបញ្ជាក់ផងដែរថា ចំពោះតារាងចំណាត់ថ្នាក់នៃពានរង្វាន់លីគកំពូលកម្ពុជានាពេលបច្ចុប្បន្ននេះ ក្រុមភ្នំពេញក្រោនឈរនៅចំណាត់ថ្នាក់លេខ៥ មាន២៧ពិន្ទុ ចំណែកឯក្រុមអង្គរថាយហ្គឺរឈរនៅចំណាត់ថ្នាក់លេខ៩ ដែលមាន១៩ពិន្ទុ ៕

មតិយោបល់


អត្ថបទផ្សេងៗ