ភ្នំពេញក្រោនទទួលស្វាគមន៍ក្រុមអង្គរថាយហ្គឺនាថ្ងៃសៅរ៍នេះ

June 19, 2019 - 3:41 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជាបានឈានមកដល់សប្តាហ៍ទី១២ហើយ ដែលក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងបើកទ្វារកីឡដ្ឋាន Smart RSN របស់ខ្លួនដើម្បីទទួលក្រុមភ្ញៀវអង្គរថាយហ្គឺ នាថ្ងៃសៅរ៍ ទី២២ ខែមិថុនា ។ ការប្រកួតរវាងក្រុមទាំងពីរនេះនឹងត្រូវចាប់ផ្តើមនាវេលាម៉ោង៦ល្ងាច ហើយចំពោះតម្លៃសំបុត្រចូលរួមទស្សនាគឺ ៣០០០រៀលសម្រាប់តំបន់ Smart Stand និង៦០០០រៀលសម្រាប់តំបន់ RSN Stand ។

នេះជាការប្រកួតលើកទី១២ហើយសម្រាប់ក្រុមភ្នំពេញក្រោនក្នុងលីគកំពូលកម្ពុជារដូវកាលថ្មីនេះ យើងសង្ឃឹមថាអ្នកគាំទ្រទាំងអស់នឹងអញ្ជើញចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្តគាំទ្រដល់ក្រុមបន្តទៀត ៕

មតិយោបល់


អត្ថបទផ្សេងៗ