ភ្នំពេញក្រោននឹងប៉ះជាមួយក្រុមអង្គរថាយហ្គឺរក្នុងពានរង្វាន់សម្តេចហ៊ុន សែន នៅវគ្គ៨ក្រុមចុងក្រោយ

July 23, 2018 - 11:26 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ពានរង្វាន់សម្តេចហ៊ុន សែន បានឈានដល់វគ្គ៨ ក្រុមចុងក្រោយហើយ សម្រាប់ការប្រកួតក្នុងវគ្គបន្តនេះក្រុមបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវប្រកួតជាមួយក្រុមដែលមានមូលដ្ឋាននៅខេត្តសៀមរាប អង្គរថាយហ្គឺរ ។ កាលប្រកួតរវាងក្រុមទាំងពីរនេះនឹងត្រូវធ្វើឡើងពីរជើងដូចវគ្គ ១៨ក្រុមដែរ ពោលគឺក្រុមភ្នំពេញក្រោន ត្រូវទៅប្រកួតនៅខេត្តសៀមរាប នាថ្ងៃទី១ ខែសីហា និងការប្រកួតជើងទីពីរនោះនៅកីឡដ្ឋាន RSN នាថ្ងៃទី៨ ខែសីហា ។

សូមបញ្ជាក់ផងដែរថាក្រុមភ្នំពេញក្រោន ក៏ធ្លាប់បានជួបជាមួយក្រុមអង្គរថាយហ្គឺរ ក្នុងពានរង្វាន់លីគកំពូលកម្ពុជាមួយលើកផងដែរ ដោយពេលនោះក្រុមភ្នំពេញក្រោនបានយកឈ្នះក្រុមអង្គរថាយហ្គឺរ ក្រោមលទ្ធផល ៥-២ នៅកីឡដ្ឋានខេត្តសៀមរាប ៕

មតិយោបល់


អត្ថបទផ្សេងៗ