ភ្នំពេញក្រោននឹងត្រូវប្រកួតបើកឆាកនៃ LEO PRE-SEASON CUP 2020 នាថ្ងៃទី២៥ខាងមុខនេះ

January 6, 2020 - 7:57 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

បើតាមការគ្រោងទុកគឺនៅថ្ងៃទី២៥ ខែមករានេះ ក្រុមភ្នំពេញក្រោននឹងត្រូវចូលរួមការប្រកួតពានរង្វាន់ LEO PRE-SEASON CUP 2020 នៅប្រទេសថៃ ដោយក្រុមសិង្ហក្រហមមួយនេះនឹងត្រូវឈរចាំការប្រកួតរវាងក្រុមចំនួន៣គឺ៖ Chainat FC, Chiangmai FC, Chiangrai United នៅវគ្គ៨ក្រុមចុងក្រោយ។

សម្រាប់ការប្រកួតនៃពានរង្វាន់ LEO PRE-SEASON CUP 2020 មានក្រុមចូលរួមចំនួន១២របស់ថៃ Muangthorng United, Thai Port FC, Chiangrai United, Nakhonratchasima FC, Prachuap FC, Chainat FC, Chiangmai FC, Pathum United, Khonkaen FC, Udonthani FC, Rayong FC និង Nong Bua Pitchaya FC ចំណែកក្រុម៣របស់អាស៊ានរួមមាន​ ភ្នំពេញក្រោន, Tampines Rovers, Lao Toyota និង Cerezo Osaka តំណាងឲ្យក្លិបអាស៊ី ៕

មតិយោបល់


អត្ថបទផ្សេងៗ