ភ្នំពេញក្រោននឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ LEO PRE-SEASON CUP 2019 នាដើមឆ្នាំក្រោយ

December 6, 2018 - 1:46 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងចូលរួមក្នុងការប្រកួតពានរង្វាន់ LEO PRE-SEASON CUP 2019 នៅប្រទេសថៃ ដែលនឹងរៀបចំឡើងនាដើមខែមករាខាងមុខនេះ ។ សម្រាប់ការប្រកួតក្នុងពានរង្វាន់មួយនេះភ្នំពេញក្រោននឹងត្រូវធ្វើការប្រកួតប្រជែងជាមួយក្រុមចំនួន១២ មកពីប្រទេសថៃ ក្រុម Perak TBG F.C. មកពីលីគកំពូលម៉ាឡេស៊ី ក្រុម Lao Toyota F.C. មកពីលីគកំពូលប្រទេសឡាវ និងក្រុម Hanoi FC របស់ប្រទេសវៀតណាម ។

សូមបញ្ជាក់ថានេះជាលើកទីមួយហើយដែលក្រុមភ្នំពេញក្រោនបានចូលរួមក្នុងការប្រកួតនៃពានរង្វាន់ LEO PRE-SEASON CUP 2019 នេះ ហើយការប្រកួតនឹងត្រូវចាប់ផ្តើមពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ