ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងសហការគ្នាជាមួយអង្គការបាល់ទាត់ដើម្បីជីវិតរៀបចំទិវានារីអន្តរជាតិ នៅថ្ងៃ៨ មីនា

March 4, 2019 - 2:29 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងសហការគ្នាជាមួយអង្គការបាល់ទាត់ដើម្បីជីវិតរៀបចំទិវានារីអន្តរជាតិ នៅថ្ងៃសុក្រ ទី៨ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ ។ កម្មវិធីនេះនឹងមានការចូលរួមពីកុមារា កុមារី ក៏ដូចជាយុជន និងយុវនារី ដែលមកពីតំបន់ផ្សេងៗគ្នា ហើយអ្វីដែលពិសេសនោះគឺកីឡាកររបស់យើងមួយចំនួនក៏ចូលរួមក្នុងកម្មវិធីដ៏មានអត្ថន័យនេះដែរ ។ គោលបំណងចម្បងក្នុងការរៀបចំព្រឹត្តិការណ៍នេះឡើងគឺ ដើម្បីផ្សារភ្ជាប់វិស័យបាល់ទាត់ជាមួយនឹងសមភាពយេនឌ័រក្នុងសង្គមរបស់យើង បន្ទាប់ពីសកម្មភាពទាំងនេះបានបញ្ចប់យើងនឹងរៀបចំការប្រកួតបាល់ទាត់សម្រាប់អ្នកចូលរួមវ័យក្មេងផងដែរ ។ 

សូមបញ្ជាក់ថាកម្មវិធីនេះនឹងត្រូរប្រារព្វឡើងនាវេលាម៉ោង៧:៣០នាទីព្រឹក កីឡដ្ឋាន RSN ដែលជាទឹកដីរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន លោកអ្នកដែលគាំទ្រសកម្មភាពសង្គមទាំងអស់នេះអាចអញ្ជើញចូលរួមផ្តល់កម្លាំងចិត្តដល់ក្រុមក្មេងៗបាន ៕

មតិយោបល់


អត្ថបទផ្សេងៗ