ភ្នំពេញក្រោនបន្តដំណើរទៅជួបក្រុមខ្លាំង Muangthong United មុនត្រលប់មកកម្ពុជាវិញ

January 25, 2019 - 1:27 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

បន្ទាប់ពីក្រុមកីឡាករឈុតធំភ្នំពេញក្រោនបានយកឈ្នះក្រុម Buriram United ក្នុងលទ្ធផល ១-៤ កាលពីម្សិលមិញ ដោយទាត់បញ្ចូលទីដោយកីឡាករបីរូបគឺកីឡាករ៖ Darlarn Martins ២គ្រាប់ កីឡាករ Jhonata Sant’anna និងកីឡាករ យ៊ើ មូស្លីម ។ នៅថ្ងៃនេះក្រុមភ្នំពេញក្រោនបានបន្តធ្វើដំណើរទៅកាន់ទីក្រុងបាងកក ដើម្បីត្រៀមខ្លួនប្រកួតជាមួយក្រុមខ្លាំងមួយទៀតគឺក្រុម Muangthong United នាថ្ងៃស្អែកនេះ នៅកីឡដ្ឋាន SCG ។

សូមបញ្ជាក់ថានេះជាការប្រកួតចុងក្រោយហើយរបស់ក្រុមភ្នំពេញក្រោននៅប្រទេសថៃ សម្រាប់ការបោះជំរុំនៅប្រទេសថៃក្រោយពីការប្រកួត Leo Pre-Season Cup 2019 មុននឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជានាថ្ងៃអាទិត្យ ទី២៧ខាងមុខនេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ