បន្ទាប់ពីប្រកួតមិត្តភាពចប់នាថ្ងៃនេះ ភ្នំពេញក្រោននឹងត្រលប់មកកម្ពុជាវិញនៅថ្ងៃស្អែក

January 27, 2020 - 10:22 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នាថ្ងៃនេះវេលាម៉ោង១៥:៣០ ក្រុមភ្នំពេញក្រោននឹងធ្វើការប្រកួតជាមួយក្រុមលីគទីបីប្រទេសថៃ Chiang Rai City FC ដែលជាការប្រកួតមិត្តភាពចុងក្រោយ ។ បើតាមការគ្រោងទុកនោះក្រុមឈុតធំភ្នំពេញក្រោននឹងត្រលប់មកប្រទេសកម្ពុជាវិញនាថ្ងៃស្អែក ដូច្នេះសម្រាប់ការធ្វើដំណើរ Pre-Season នៅប្រទេសថៃនេះ គឺមានតែ២ការប្រកួតប៉ុណ្ណោះ ។

គួររំលឹកផងដែរថាភ្នំពេញក្រោនបានធ្វើដំណើរទៅកាន់ខេត្តឈៀងរៃ ប្រទេសថៃកាលពីថ្ងៃទី២៣ ខែមករា ដើម្បីប្រកួតជាមួយក្រុមជើងឯកនៃលីគកំពូលថៃ Chiangrai United ក្នុងពានរង្វាន់ Leo Pre-Season Cup 2020 ដែលជាលទ្ធផលក្រុមភ្នំពេញក្រោនប្រកួតចាញ់ ១-០ ៕

មតិយោបល់


អត្ថបទផ្សេងៗ