ថ្នាក់ដឹកនាំ និងកីឡាករក្លឹបបាល់ទាត់ភ្នំពេញក្រោនចំនួន៨នាក់ចូលរួមកម្មវីធីអង្គការ Save the Children នាល្ងាចនេះ

May 24, 2019 - 11:43 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

លោក លី ហៀង ដែលជាអ្នកចាត់ការទូទៅក្លឹបបាល់ទាត់ភ្នំពេញក្រោន ក៏ដូចជាក្រុមគ្រូបង្វឹក និងក្រុមកីឡាករចំនួន៨រូប នឹងចូលរួមក្នុងកម្មវិធីគម្រប់ខួប១០០ឆ្នាំ របស់អង្គការ Save the Children នៅផ្សារទំនើប អ៊ីអនមល សែន សុខ នារសៀមនេះ ។ កីឡាករដែលនឹងចូលរួមក្នុងកម្មវិធីដ៏មានអត្ថន័យនេះរួមមានកីឡាករ៖ អ៊ន ចាន់ប៉ូលីន វ៉ា សុខថន អ៊ុក សុធី ឈិន ឆៃនុត ពៅ ប៉ុនវុឌ្ឍី សាវែង សំណាង សឿត បារាំង និងប្រាក់ ធីវ៉ា ហើយពួកគេនឹងធ្វើការបង្ហាញ ក៏ដូចជាបង្ហាត់បង្រៀនក្មេងៗពីវិធីសាស្រ្តមួយចំនួនទាក់ទងនឹងកីឡាបាល់ទាត់ ។

សូមបញ្ជាក់ថាកម្មវិធីដែលរៀបចំឡើងដោយអង្គការ Save the Children នេះត្រូវបានរៀបចំមានរបៀបវិរៈផ្សេងៗដែលមានដូចជា៖ ការគូរគំនូររបស់កុមារ ការអានសៀវភៅ ការលេងបាល់ទាត់ ការថតរូបជុំគ្នា និងសកម្មភាពផ្សេងៗទៀតទាក់ទងទៅនឹងភាពយល់ដឹងអំពីសកល ។ លើសពីនេះទៅទៀតកម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ  ហង់  ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាផងដែរ ៕

 

មតិយោបល់


អត្ថបទផ្សេងៗ