ភ្នំពេញក្រោន នឹងធ្វើដំណើរទៅជួបព្រះខ័នរាជ​ស្វាយរៀង ក្រោយបុណ្យចូលឆ្នាំខ្មែរ

April 17, 2018 - 12:49 PM | អត្ថបទដោយ៖ មករា

នៅថ្ងៃទី២២ ខែមេសាពោលគឺមួយសប្តាហ៍បន្ទាប់ពីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងធ្វើដំណើរទៅកាន់កីឡដ្ឋានខេត្តស្វាយរៀង ដើម្បីធ្វើការប្រកួតជាមួយក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង ។ សម្រាប់បួនប្រកួតកន្លងមករបស់ក្រុមបាល់ទាត់ភ្នំពេញក្រោន បានយកឈ្នះក្រុមសូទីឡូ ១-០ រួចបន្តឈ្នះក្រុមក្រសួងការពារជាតិ ២-០ បន្ទាប់មកស្មើក្នុងលទ្ធផល ០-០ ជាមួយក្រុមវិសាខា ប៉ុន្តែបានចាញ់ក្រុមណាហ្គា ១-០ នាសប្តាហ៍ទី៤ ពោលគឺមាន៧ពិន្ទុ និងកំពុងឈរលេខ៦ លើតារាងនៃលីគកំពូលកម្ពុជា ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ បួនប្រកួតកន្លងមករបស់ក្លឹបជើងឯក ៦ជំនាន់មួយនេះបានរបូតគ្រាប់បាល់ចូលទីតែមួយគ្រាប់តែប៉ុណ្ណោះ គឺក្នុងការប្រកួតជាមួយក្រុមណាហ្គាក្នុងជំនួបចុងក្រោយរបស់ខ្លួន ។

ដោយឡែកក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងវិញក៏បានឆ្លងកាត់បួនប្រកួតកន្លងមកដែរដោយក្នុងប្រកួតដំបូងស្មើ ០-០ ជាមួយក្រុមណាហ្គា ក្រោយមកស្មើ ០-០ ជាមួយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិទៀតមុននឹងយកឈ្នះក្រុមអគ្គិសនីកម្ពុជា ៥-១ តែត្រូវចាញ់ក្រុមអង្គរថៃហ្គឺរ ១-៣ ។ សូមបញ្ជាក់ផងដែរថា នេះគឺជាការប្រកួតដ៏សំខាន់មួយរបស់ក្រុមខ្លាំងទាំងពីរនេះ ពោលគឺក្រុមទាំងពីរត្រូវការឈ្នះរៀងៗខ្លួនបន្ទាប់ពីបាត់បង់ ៣ពិន្ទុក្នុងផ្ទះរបស់ខ្លួនរួចមក ៕

 

មតិយោបល់


អត្ថបទផ្សេងៗ