ថវិកាដែលបានពីការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ Smart នឹងត្រូវបរិច្ចាគលើការងារសង្គមផ្សេងៗ

February 11, 2019 - 10:29 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នៅថ្ងៃព្រហស្បតិ៍ ទី១៤ខាងមុខនេះក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងបើកទ្វារកីឡដ្ឋាន RSN របស់ខ្លួនដើម្បីទទួលស្វាគមន៍ក្រុមភ្ញៀវមកពីប្រទេសសឹង្ហបុរី គឺក្រុម Hougang United ក្នុងជំនួបលក្ខណៈមិត្តភាពអន្តរជាតិរបស់ Smart ។ ការប្រកួតរវាងក្រុមទាំងពីរនឹងត្រូវធ្វើឡើងនាវេលាម៉ោង៥:៣០ល្ងាច ហើយចំពោះតម្លៃសំបុត្រចូលរួមទស្សនាគឺត្រូវបានដាក់លក់ក្នុងតម្លៃ ៤០០០រៀល ដោយថវិកាបានមកពីការលក់សំបុត្រទាំងនោះក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងបរិច្ចាគលើការងារសង្គម និង សកម្មភាពសប្បុរសធម៌ផ្សេងៗ ។

សូមបញ្ជាក់ថានេះគឺជាការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិក្រោមការផ្តួចផ្តើមឡើងដោយក្រុមហ៊ុន Smart ដែលជាដៃគូរសហការឧបត្ថម្ភធំរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ហើយវាក៏ជាការត្រៀមខ្លួនមួយសម្រាប់ក្រុមបាល់ទាត់ភ្នំពេញក្រោន ដើម្បីប្រកួតក្នុងពានរង្វាន់លីគកំពូលកម្ពុជានាពេលខាងមុខនេះ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនអ្នកស្នេហាវិស័យបាល់ទាត់កម្ពុជា ក៏ដូចជាអ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោន អញ្ជើញចូលរួមទស្សនាឲ្យបានច្រើនកុះករ ៕

មតិយោបល់


អត្ថបទផ្សេងៗ