ភ្នំពេញក្រោន នឹងរៀបចំសន្និសីទសារព័ត៌មានស្តីអំពីដៃគូសហការឧបត្ថម្ភថ្មី

February 22, 2019 - 3:06 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោនមានកិត្តិយសសូមជម្រាបជូនដល់សាធារណៈជន ក៏ដូចជាអ្នកសារព័ត៌មានឲ្យបានជ្រាបថា នៅថ្ងៃចន្ទ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង២:៣០ រសៀល ក្លឹបនឹងរៀបចំសន្និសីទសារព័ត៏មាននៅកីឡដ្ឋាន RSN ស្តីអំពីដៃគូសហការឧបត្ថម្ភថ្មី ។

អាស្រ័យដូចបានជម្រាបជូននេះ​ ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមអញ្ជើញអ្នកសារព័ត៌មានគ្រប់ស្ថាប័នទាំងអស់ចូលរួមនៅកីឡដ្ឋាន RSN ផ្ទាល់នាវេលាម៉ោង២:៣០ រសៀល កុំបីអាក់ខានឡើយ ៕

មតិយោបល់


អត្ថបទផ្សេងៗ