ភ្នំពេញក្រោន នឹងប្រារព្ធពិធីបង្ហាញឯកសណ្ឋានថ្មី២០១៩ និងការប្រកាសជាផ្លូវការឈ្មោះថ្មីនៃកីឡដ្ឋាន RSN នាថ្ងៃទី២៥ ខាងមុខ!

March 19, 2019 - 1:38 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោន មានកិត្តិយសសូមជម្រាបជូនសាធារណជន ជាពិសេសអ្នកគាំទ្រក្លឹបឱ្យបានជ្រាបថា នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ ក្លឹបនឹងប្រារព្ធពិធីបង្ហាញឯកសណ្ឋានថ្មីប្រចាំរដូវកាលឆ្នាំ២០១៩ ព្រមទាំងការប្រកាសជាផ្លូវការឈ្មោះថ្មីនៃកីឡដ្ឋាន RSN ក៏ដូចជាបណ្តាដៃគូសហការឧបត្ថម្ភសម្រាប់រដូវកាលនេះផងដែរ។ កម្មវិធីនេះនឹងធ្វើឡើងចាប់ពីម៉ោង ៥.៣០នាទីល្ងាចតទៅនៅកីឡដ្ឋាន RSN ផ្ទាល់ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំវិស័យកីឡាកម្ពុជា រួមជាមួយថ្នាក់ដឹកនាំក្លឹប និងតំណាងស្ថាប័នជាដៃគូក្លឹប ក៏ដូចជាភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

សូមជម្រាបថា អ្វីដែលពិសេសនោះគឺកម្មវិធីនេះក៏នឹងមានការអញ្ជើញលោកអ្នកដែលជាសមាជិកក្លឹប (ដែលមានកាតសមាជិក ឬ Membership Card ជាសម្គាល់) ព្រមទាំងបើកទទួលចុះឈ្មោះលើអនឡាញចំនួន ៣០០នាក់ (ដែលនឹងមានការរៀបចំអាហារសម្រន់ និងភេសជ្ជៈជូន) ព្រមទាំងសាធារណជនទូទៅផងដែរ។ ដូច្នេះ សូមរង់ចាំចុះឈ្មោះចូលរួមបន្ទាប់ពីការប្រកាសជាផ្លូវការដែលនឹងធ្វើឡើងនាពេលឆាប់ៗនេះ។

សូមបញ្ជាក់ដែរថា ក្នុងកម្មវិធីនេះនឹងមានបន្ថែមការកម្សាន្តជាច្រើនដូចជាការសម្តែងរបស់ក្រុមក្មេងខ្មែរ រួមជាមួយតារាចម្រៀង MC Bull និងទស្សនីយភាពសម្តែងសិល្បៈផ្សេងទៀតដ៏សម្បូរបែប ខណៈដែលអ្នកចូលរួមទាំងអស់ក៏មានឱកាសឈ្នះរង្វាន់ជាច្រើមថែមទៀត!

មតិយោបល់


អត្ថបទផ្សេងៗ