ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមបង្ហាញវត្តមានកីឡាករចំណូលថ្មី២រូប

January 3, 2019 - 12:15 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោនមានសេចក្តីសោមនស្សរីករាយសូមបង្ហាញជូនកីឡាករចំណូលថ្មីចំនួនពីររូបដែលទើបតែបានចុះកុងត្រាជាមួយក្លឹបក្នុងពេលថ្មីៗនេះ ។ កីឡាករសញ្ជាតិប្រេស៊ីលទាំងពីរូបនេះមានដូចជា ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំ Darlan Martins Benvido និងខ្សែការពារវ័យ ២២ឆ្នាំ Jhonata Sant’anna da Silva ។

 

ខ្សែប្រយុទ្ធដែលមានកំពស់ ១៩៣ សង់ទីម៉ែត្រ Darlan Martins កើតនៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល បានចាប់ផ្តើមអាជីពបាល់ទាត់ដំបូងនៅក្លឹប Flamengo FC នៅឆ្នាំ២០១៥ លេងនៅក្លឹប Olaria FC នៅឆ្នាំ២០១៦ ហើយបានលេងនៅក្លឹប Arendal Fotball របស់ប្រទេស Norway ឆ្នាំ២០១៧ និងលេងនៅក្លឹប Mageese FC ឆ្នាំ២០១៨ ។

ដោយឡែកខ្សែការពារ Jhonata Sant’anna da Silva បានចាប់ផ្តើមអាជីពបាល់ទាត់នៅឆ្នាំ២០១១ ជាមួយក្លឹប Parana Clube លេងនៅក្លឹប Olaria AC នៅឆ្នាំ២០១៣ និង Botafogo FC នៅឆ្នាំ២០១៦ ។

ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមជូនពរឲ្យកីឡាករទាំងពីរទទួលបានជោគជ័យក្នុងការប្រកបអាជីពជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន ហើយយើងក៏សង្ឃឹមថាកីឡាករទាំងពីរនឹងជាកម្លាំងដ៏ខ្លាំងក្នុងការប្រកួតប្រជែងក្នុងលីគកំពូលកម្ពុជានាពេលខាងមុខ ៕

មតិយោបល់


អត្ថបទផ្សេងៗ