ភ្នំពេញក្រោននឹងប៉ះវិសាខានៅកីឡដ្ឋាន Smart RSN នាថ្ងៃអាទិត្យនេះ

April 3, 2019 - 2:49 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងបើកទ្វារកីឡដ្ឋាន Smart RSN របស់ខ្លួនដើម្បីប្រកួតជាមួយក្រុមវិសាខា នាថ្ងៃអាទិត្យ ទី៧ ខែមេសាខាងមុខនេះ ។ ការប្រកួតរវាងក្រុមទាំងពីរនេះនឹងត្រូវចាប់ផ្តើមនាវេលាម៉ោង៦ល្ងាច នៅកីឡដ្ឋាន Smart RSN ចំពោះតម្លៃសំបុត្រចូលរួមទស្សនាគឺ ៣០០០រៀលសម្រាប់តំបន់ Smart Stand និង៦០០០រៀលសម្រាប់តំបន់ RSN Stand ។

នេះជាការប្រកួតលើកទីបីហើយសម្រាប់ក្រុមភ្នំពេញក្រោនក្នុងលីគកំពូលកម្ពុជារដូវកាលថ្មីនេះ យើងសង្ឃឹមថាអ្នកគាំទ្រទាំងអស់នឹងអញ្ជើញចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្តគាំទ្រដល់ក្រុមដែលលោកអ្នកពេញចិត្ត ៕

មតិយោបល់


អត្ថបទផ្សេងៗ