ជើងទីមួយ ភ្នំពេញក្រោនឈ្នះ សូលទីឡូអង្គរ ក្នុងដីខ្លួនឯង ១-០ ចុះក្រៅដីក្នុងជើងទីពីរវិញ?

June 28, 2018 - 10:48 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ការប្រកួតជើងទីពីរនៃព្រឹត្តិការណ៍លីគកំពូលកម្ពុជានឹងត្រូវចាប់ផ្តើមនាចុងសប្តាហ៍នេះហើយ សម្រាប់ការប្រកួតដំបូងក្នុងជើងទីពីរនេះក្រុមបាល់ទាត់ភ្នំពេញក្រោននឹងធ្វើដំណើរទៅកាន់កីឡដ្ឋានខេត្តសៀមរាបដើម្បីធ្វើការប្រកួតជាមួយក្រុមបាល់ទាត់សូលទីឡូអង្គរ ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ កាលពីការប្រកួតនៅជើងទីមួយរបស់ក្រុមទាំងពីរ ក្រុមបាល់ទាត់ភ្នំពេញក្រោនទទួលបានជ័យជម្នះទៅលើក្រុមសូលទីឡូអង្គរក្រោមលទ្ធផល ១-០ ដែលទាត់បញ្ចូលទីដោយកីឡាករ Pouya Hosseini តាមរយៈបាល់ពិន័យ១១ម៉ែត្រនៅដីរបស់ខ្លួនឯងគឺកីឡដ្ឋាន RSN ។

ខាងក្រោមនេះគឺជាវីដេអូនៃការប្រកួតរបស់ក្រុមទាំងពីរក្នុងជើងទីមួយ៖

មតិយោបល់


អត្ថបទផ្សេងៗ