សប្តាហ៍ទី១០ ភ្នំពេញក្រោនបានត្រឹមស្មើរជាមួួយក្រុមអគ្គិសនីកម្ពុជាក្នុងដីរបស់ខ្លួន

June 18, 2018 - 8:14 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានបើកទ្វារកីឡដ្ឋាន RSN របស់ខ្លួនទទួលស្វាគមន៍ក្រុមដែលមិនមានកីឡាករបរទេសអគ្គិសនីកម្ពុជា ។ សមាសភាពក្រុមជម្រើសដំបូងរបស់ក្រុមម្ចាស់ផ្ទះក៏មិនសូវខុសគ្នាពីសប្តាហ៍មុនដែរ ពោលគឺគ្រាន់តែផ្លាស់ប្តូរកីឡាករពីររូបតែប៉ុណ្ណោះរួមមានកីឡាករ Sunny និង កីឡាករ យ៊ើ សាហ្វី។ ស្ថិតក្រោមអ្នកទស្សនាប្រមាណជាង ៥០០នាក់ ក្រុមភ្នំពេញក្រោនបានព្យាយាមដាក់សម្ពាធខ្លាំងលើក្រុមភ្ញៀវទាំងវគ្គទីមួយ និងវគ្គទីពីរ ប៉ុន្តែមិនមានសំណាងក្នុងការស្វែងរកគ្រាប់បាល់បាននោះទេ ។

គួរបញ្ជាក់ផងដែរថា ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញនេះក្រុមទាំងពីរបានត្រឹមតែចែកគ្នាម្នាក់មួយពិន្ទុ ពោលគឺក្រុមភ្នំពេញក្រោន មាន១៥ពិន្ទុ  ចំនែកឯក្រុមអគ្គិសនីកម្ពុជា មាន៥ពិន្ទុក្នុងដៃ ៕

រូបភាពបន្ថែមនៃការប្រកួត

មតិយោបល់


អត្ថបទផ្សេងៗ