ជំនួបបើកឆាកក្នុងពានរង្វាន់លីគកំពូលកម្ពុជា ភ្នំពេញក្រោនប្រកួតទល់នឹងបឹងកេត

March 12, 2019 - 2:08 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងបើកទ្វារកីឡដ្ឋាន RSN របស់ខ្លួនដើម្បីប្រកួតបើកឆាកក្នុងពានរង្វាន់លីគកំពូលកម្ពុជាឆ្នាំ២០១៩ ជាមួយក្រុមបឹងកេត នាថ្ងៃសៅរ៍ ទី១៦ ខែមីនាខាងមុខនេះ ។ ការប្រកួតដែលអ្នកគាំទ្រគ្រប់គ្នាបានដាក់ឈ្មោះថា The Cambodian Classic Match នេះនឹងត្រូវចាប់ផ្តើមនាវេលាម៉ោង៦ល្ងាច នៅកីឡដ្ឋាន RSN ហើយចំពោះតម្លៃសំបុត្រចូលរួមទស្សនាគឺ៣០០០ រៀលទាំងតំបន់មានដំបូល និងអត់ដំបូល ។

នេះជាការប្រកួតលើកដំបូងសម្រាប់រដូវកាលថ្មីនេះរបស់ក្រុមទាំងពីរ យើងសង្ឃឹមថាអ្នកគាំទ្រទាំងអស់នឹងអញ្ជើញចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្តគាំទ្រដល់ក្រុមដែលលោកអ្នកពេញចិត្ត ៕

មតិយោបល់


អត្ថបទផ្សេងៗ