ភ្នំពេញក្រោនប៉ះជាមួយនឹងក្រុមអាស៊ីអឺរ៉ុបក្នុងការប្រកួតលីគកំពូលកម្ពុជាសប្តាហ៍ទី២០

September 12, 2018 - 10:04 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយពីលីគកំពូលកម្ពុជាបានសំរាករយៈពេលពីរសប្តាហ៍រួចមក ឥឡូវនេះយើងត្រលប់មកវិញសារជាថ្មីម្តងទៀតសម្រាប់ការប្រកួតក្នុងសប្តាហ៍ទី២០នេះ ដោយក្រុមភ្នំពេញក្រោន នឹងត្រូវធ្វើដំណើរទៅពហុកីឡដ្ឋានជាតិអូឡាំពិចដើម្បីធ្វើការប្រកួតជាមួយក្រុមអាស៊ីអឺរ៉ុប នាថ្ងៃអាទិត្យ ទី១៦ វេលាម៉ោង៣:០០ រសៀល ។

គួរបញ្ជាក់ដែរថា ការប្រកួតរវាងក្រុមទាំងពីរកាលពីជើងទីមួយក្នុងពានរង្វាន់លីគកំពូលកម្ពុជានេះគឺក្រុមទាំងពីរបានបញ្ចប់ទៅក្នុងលទ្ធផល ១-១ នៅកីឡដ្ឋាន RSN ដែលជាទឹកដីរបស់ក្រុមបាល់ទាត់ភ្នំពេញក្រោន ។ សម្រាប់សប្តាហ៍នេះក្រុមទាំងពីរសុទ្ធតែមានការប្តេជ្ញាចិត្ត និងការរំពឹកទុកដូចៗគ្នា ដូច្នេះសូមអ្នកទាំងអស់គ្នាដែលជាអ្នកគាំទ្ររបស់ក្លឹបទាំងពីរចូលរួមទស្សនា ក៏ដូចជាផ្តល់កម្លាំងចិត្តឲ្យបានច្រើនកុះករ ៕

មតិយោបល់


អត្ថបទផ្សេងៗ