ការប្រកួតរវាងភ្នំពេញក្រោន នឹងអង្គរថាយហ្គឺរត្រូវផ្លាស់ប្តូរលេងនៅម៉ោង៤រសៀល

February 21, 2019 - 1:16 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ការប្រកួតរវាងក្រុមភ្នំពេញក្រោន នឹងក្រុមអង្គរថាយហ្គឺរ ដែលត្រូវប្រកួតនៅកីឡដ្ឋាន RSN ថ្ងៃសៅរ៍ ទី២៣ នាវេលាម៉ោង៥:៣០ ត្រូវផ្លាស់ប្តូរទៅលេងនៅម៉ោង៤រសៀលវិញ ។ នេះគឺជាការប្រកួតកម្តៅសាច់ដុំមុនបើករដូវកាលរបស់ក្រុមទាំងពីរដើម្បីមើលសមត្ថភាពកីឡាកររបស់ខ្លួន ស្របពេលដែលកីឡាករមួយចំនួនរបស់ភ្នំពេញក្រោនត្រូវជាប់បេសកកម្មជាមួយក្រុមជម្រើសជាតិកម្ពុជា ។

យោងតាមការជម្រាបជូនខាងលើ លោកអ្នក អាចអញ្ជើញចូលរួមទស្សនាការប្រកួតមិត្តភាពរវាងក្រុមទាំងពីរនេះដោយសេរី នៅកីឡដ្ឋាន RSN ដែលការប្រកួតនឹងចាប់ផ្តើមពីម៉ោង៤រសៀលតទៅ ៕

មតិយោបល់


អត្ថបទផ្សេងៗ