សប្តាហ៍ទី៥ភ្នំពេញក្រោនជួបជាមួយក្រុមអាស៊ីអឺរ៉ុបនៅកីឡដ្ឋាន Smart RSN ថ្ងៃអាទិត្យនេះ

April 24, 2019 - 10:08 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

សម្រាប់ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជាបានឈានមកដល់សប្តាហ៍ទី៥ហើយ ដែលក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងបើកទ្វារកីឡដ្ឋាន Smart RSN របស់ខ្លួនដើម្បីទទួលក្រុមភ្ញៀវអាស៊ីអឺរ៉ុប នាថ្ងៃអាទិត្យ ទី២៨ ខែមេសា ។ ការប្រកួតរវាងក្រុមទាំងពីរនេះនឹងត្រូវចាប់ផ្តើមនាវេលាម៉ោង៦ល្ងាច ហើយចំពោះតម្លៃសំបុត្រចូលរួមទស្សនាគឺ ៣០០០រៀលសម្រាប់តំបន់ Smart Stand និង៦០០០រៀលសម្រាប់តំបន់ RSN Stand ។

នេះជាការប្រកួតលើកទី៥ហើយសម្រាប់ក្រុមភ្នំពេញក្រោនក្នុងលីគកំពូលកម្ពុជារដូវកាលថ្មីនេះ បើទោះបីជាលទ្ធផលនាពេលកន្លងមកមិនសូវជាល្អយ៉ាងណាក៏ដោយ ក៏ក្លឹបបាល់ទាត់ភ្នំពេញក្រោនសង្ឃឹមថាអ្នកគាំទ្រទាំងអស់នឹងអញ្ជើញចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្តគាំទ្រដល់ក្រុមបន្តទៀត ៕

មតិយោបល់


អត្ថបទផ្សេងៗ