ក្រុមនារីអាយុក្រោម១៩ឆ្នាំនៃក្លឹបបាល់ទាត់ភ្នំពេញក្រោន ឈ្នះពានរង្វាន់ NERC ឆ្នាំ២០១៨

August 29, 2018 - 10:55 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមនារីអាយុក្រោម១៩ឆ្នាំនៃក្លឹបបាល់ទាត់ភ្នំពេញក្រោន បានប្រកួតឈ្នះក្រុម NERC ក្នុងលទ្ធផល ១-០ នៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ NERC ឆ្នាំ២០១៨ កាលពីម្សិលមិញ ។ ឆ្លងកាត់ការប្រកួតចំនួនពីរលើកគឺកាលពីលើកទីមួយនៅថ្ងៃសៅរ៍ ទី២៥ ក្រុមនារីភ្នំពេញក្រោនបានយកឈ្នះ ក្រុមនារី TTS ៣-០ និង លើកចុងក្រោយយកឈ្នះក្នុងវគ្គផ្តាច់ព្រ័ត្រទៅលើក្រុម NERC កាលពីម្សិលមិញ ។

សូមបញ្ជាក់ផងដែរថា មួយគ្រាប់របស់ក្រុមនារីភ្នំពេញក្រោនដែលទទួលបានជ័យជំនះលើក្រុម NERC គឺទាត់បញ្ចូលទីដោយកីឡាការិនីពាក់អាវលេខ ២៣ គាត ស៊ីវហ័ង ៕

 

មតិយោបល់


អត្ថបទផ្សេងៗ