ថ្ងៃអាទិត្យនេះក្រុមនារីអាយុក្រោម១៩ឆ្នាំភ្នំពេញក្រោនប្រកួតជាមួយក្រុមនារីអាយុក្រោម១៩ឆ្នាំខេត្តកំពង់ស្ពឺ

January 10, 2019 - 11:31 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមនារីអាយុក្រោម១៩ឆ្នាំភ្នំពេញក្រោន នឹងបើកទ្វារកីឡដ្ឋាន RSN ដើម្បីទទួលស្វាគមន៍ក្រុមនារីអាយុក្រោម១៩ឆ្នាំខេត្តកំពង់ស្ពឺ នាថ្ងៃអាទិត្យ ទី១៣នេះ នៅវេលាម៉ោង ៩:៣០ព្រឹក សម្រាប់ព្រឹត្តិការណ៍ជម្រើសជើងឯកនារី ២០១៨ ។

សូមបញ្ជាក់ថានេះជាការប្រកួតលើកទីបីហើយសម្រាប់ក្រុមនារីអាយុក្រោម១៩ឆ្នាំភ្នំពេញក្រោន ដែលការប្រកួតលើកទីមួយគឺចាញ់ក្រុមនារីអាយុក្រោម១៩ឆ្នាំខេត្តកំពង់ឆ្នាំងក្នុងលទ្ធផល ៣-១ លើកទីពីរប្រកួតឈ្នះក្រុមនារីខេត្តត្បួងឃ្មុំក្នុងលទ្ធផល ២-០ ។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមអ្នកគាំទ្រវិស័យបាល់ទាត់ប្រទេសកម្ពុជា ក៏ដូចជាអ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោនចូលរួមទស្សនាឲ្យបានច្រើនកុះករនៅកីឡដ្ឋាន RSN ផ្ទាល់តែម្តង ៕

មតិយោបល់


អត្ថបទផ្សេងៗ