ក្រុមនារីអាយុក្រោម១៩ឆ្នាំក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងធ្វើដំណើរទៅខេត្តត្បូងឃ្មុំនាថ្ងៃអាទិត្យនេះ

December 27, 2018 - 11:24 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមនារីអាយុក្រោម១៩ឆ្នាំក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងធ្វើដំណើរទៅកាន់ខេត្តត្បូងឃ្មុំ នាថ្ងៃអាទិត្យ ទី៣០ នេះដើម្បីប្រកួតជាមួយក្រុមនារីអាយុក្រោម១៩ឆ្នាំខេត្តត្បូងឃ្មុំ ។ ការប្រកួតរវាងក្រុមទាំងពីរនឹងត្រូវធ្វើឡើងនៅកីឡដ្ឋានវិទ្យាល័យហ៊ុនសែនពញាក្រែក នាវេលាម៉ោង ៨ព្រឹក អាស្រ័យដូចបានជម្រាបខាងលើនេះសូមបងប្អូនអ្នកស្នេហាវិ័យបាល់ទាត់កម្ពុជាចូលរួមគាំទ្រក្រុមទាំងពីរឲ្យបានច្រើនកុះករ ។

សូមបញ្ជាក់ថានេះជាការប្រកួតលើកទីពីរហើយសម្រាប់ក្រុមនារីអាយុក្រោម១៩ឆ្នាំភ្នំពេញក្រោន ដែលការប្រកួតលើកទីមួយនោះក្រុមនារីភ្នំពេញក្រោនបានចាញ់ក្រុមនារីខេត្តកំពង់ឆ្នាំងក្នុងលទ្ធផល ១-៤ នៅក្នុងដីខ្លួនឯងគឺកីឡដ្ឋាន RSN ៕

មតិយោបល់


អត្ថបទផ្សេងៗ