រឿងរ៉ាវខ្លះរបស់ U18 ភ្នំពេញក្រោន មុនការប្រកួតបើកឆាកនៅពានរង្វាន់យុវជនអាយុក្រោម១៨ឆ្នាំ ឆ្នាំ២០១៩

December 27, 2019 - 9:34 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្រុមយុវជនភ្នំពេញក្រោន អាយុក្រោម១៨ឆ្នាំ នឹងចូលរួមពានរង្វាន់យុវជនអាយុក្រោម១៨ឆ្នាំ ឆ្នាំ២០១៩ (U18 Youth League 2019) ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ។

U18 ភ្នំពេញក្រោន នឹងត្រូវធ្វើការប្រកួត៤លើក ក្នុងវគ្គចែកពូល ដែលយើងស្ថិតនៅពូល A។

យ៉ាងណាពានរង្វាន់ U18 League 2019 នឹងចាប់ផ្តើមពីថ្ងៃទី​ ១៤ ខែ ធ្នូ ឆ្នាំ២០១៩ ដល់ ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០២០ ដោយចែកជា៨ពូល មានក្រុមចូលរួមចំនួន៣២។

ខណៈខាងក្រោមនេះជាអ្វីអ្នកគួរដឹងពី U16 ភ្នំពេញក្រោន ក្នុងពានរង្វាន់ U16 League 2019។

*គ្រូបង្វឹក៖

លោក ម៉ក់ ភារុណ

*បញ្ជីឈ្មោះកីឡាករទាំង២៥នាក់៖

អ្នកចាំទី៖ ជា សាវីន, គីម ចាន់ធី

ការពារ៖ ហាញ់ មាន, ទីន រ៉ូហ្សា, គន្ធ ឧត្តម, អាប់ឌុល អាស៊ីមកាមាល់, មន រួង, ប្រុស វុត្ថា, សេក ច័ន្ទប្រសិទ្ធ, ហាក់ វុទ្ធី

បម្រើ៖ ជីម ណាវីន, មាស ពិសិដ្ឋ, ឡេះ អែលអារី, ឈុំ សុខហៃ, កិ ណាខា, ណា ម៉ារ៉ាឌី, អ័ង ជីយ៉ុង, សយ ដេវីត,

ប្រយុទ្ធ៖ មន រិត, ចន ចំរើន, រស់ តារ៉ាពេជ្រ, លឹម ពិសុទ្ធ, រ៉េត កាមី, សំអុល​ ទីណា, សុន សុវណ្ណបញ្ញា

*ស្ថិតនៅពូល A៖

ភ្នំពេញក្រោន, វិសាខា, ក្រសួងការពារជាតិ, អគ្គិសនីកម្ពុជា និង សាលាតម្រង់ទិសភាគខាងជើង។

*កម្មវិធីប្រកួត

  • ថ្ងៃទី ៥ ខែ មករា ឆ្នាំ២០២០ ប្រកួតជាមួយ វិសាខា កីឡដ្ឋាន វិសាខា
  • ថ្ងៃទី ១៩ ខែ មករា ឆ្នាំ២០២០ ប្រកួតជាមួយ អគ្គិសនីកម្ពុជា កីឡដ្ឋាន Smart RSN
  • ថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ២០២០ ប្រកួតជាមួយ យុវជនក្រសួងការពារជាតិ កីឡដ្ឋាន ខ.ភ.ម
  • ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ២០២០ ប្រកួតជាមួយ សាលាតម្រង់ទិស ភាគខាងជើង កីឡដ្ឋាន Smart RSN

 

មតិយោបល់


អត្ថបទផ្សេងៗ