ក្រុមយុវជនអាយុក្រោម១៧ឆ្នាំភ្នំពេញក្រោនបានលត់ក្រុម Coffee FC យ៉ាងចាស់ដៃនៅក្នុងដីរបស់ខ្លួន

August 6, 2018 - 9:52 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កាលពីថ្ងៃអាទិត្យម្សិលមិញនេះក្រុមយុវជនអាយុក្រោម១៧ឆ្នាំរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានធ្វើការប្រកួតជាមួយក្រុម Coffee FC នៅលើទីលានហ្វឹកហាត់នៃកីឡដ្ឋាន RSN ។ ការប្រកួតបានបញ្ចប់ទៅដោយលទ្ធផលយ៉ាងត្រចះត្រចង់គឺក្រុមយុវជនអាយុក្រោម១៧ឆ្នាំភ្នំពេញក្រោន បានយកឈ្នះក្រុម Coffee FC ៩-២ ហើយសម្រាប់អ្នកដែលទាត់បញ្ចូលទីរួមមាន៖ កីឡាករ លឹម ពិសុទ្ធ ៣គ្រាប់, សុខ បញ្ញា ២គ្រាប់, ជា ច័ន្ទដារ៉ា, រ៉ូ ដាំរ៉ុង, ធួន សុភត្រ្តា និងកីឡាករ ម៉ែន បូនី ម្នាក់ ១គ្រាប់ ។

គួរបញ្ជាក់ផងដែរថាឆ្លងកាត់ការប្រកួតពីរលើកចុងក្រោយរបស់ក្រុមយុវជនអាយុក្រោម១៧ឆ្នាំភ្នំពេញក្រោន គឺបានប្រកួតឈ្នះទាំងពីរលើក ដោយលើកទីមួយនោះប្រកួតនៅថ្ងៃសុក្រ នៅកីឡដ្ឋាន KMH ជាមួយក្រុម KMH ផ្ទាល់តែម្តង ដែលកាលនោះក្រុមយុវជនភ្នំពេញក្រោនបានយកឈ្នះក្នុងលទ្ធផល ៥-២ និងជាចុងក្រោយបានយកឈ្នះក្រុម Coffee FC ៩-២ ៕

មតិយោបល់


អត្ថបទផ្សេងៗ