ក្រុមយុវជនអាយុក្រោម១៧ឆ្នាំភ្នំពេញក្រោន នឹងប្រកួតជាមួយក្រុមយុវជនអាយុក្រោម១៧ឆ្នាំវិសាខា នៅថ្ងៃអាទិត្យនេះ

February 7, 2019 - 10:59 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នៅថ្ងៃអាទិត្យ ទី១០ ខែកុម្ភៈ វេលាម៉ោង៥ល្ងាច ខាងមុខនេះក្រុមយុវជនអាយុក្រោម១៧ឆ្នាំភ្នំពេញក្រោន នឹងធ្វើការប្រកួតជាមួយក្រុមយុវជនអាយុក្រោម១៧ឆ្នាំវិសាខា ក្នុងពានរង្វាន់ KMH Cup ក្រោមអាយុ ១៨ឆ្នាំ នៅកីឡដ្ឋាន KMH Park ។

ចំពោះការប្រកួតនេះលោក ម៉ក ភារុណ ដែលជាគ្រូបង្វឹកក្រុមកីឡាករអាយុក្រោម១៧ឆ្នាំភ្នំពេញក្រោន បានបញ្ជាក់ថា កូនក្រុម និងខ្លួនលោកផ្ទាល់បានត្រៀមខ្លួនរួចរាល់ ហើយសង្ឃឹមថាកូនក្រុមនឹងធ្វើបានល្អសម្រាប់ការប្រកួតនេះ ។

សូមបញ្ជាក់ថាសម្រាប់ពានរង្វាន់ KMH Cup ក្រោមអាយុ ១៨ឆ្នាំនេះ ក្រុមកីឡាករអាយុក្រោម១៧ឆ្នាំភ្នំពេញក្រោនបានប្រកួត៤លើក ឈ្នះ៣លើក និងចាញ់១លើក ដែលមាន៩ពិន្ទុ ឈរនៅក្នុងចំណាត់ថ្នាក់លេខ២ក្នុងតារាង ។ សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យនេះគឺជាការប្រកួតមួយសំខាន់សម្រាប់ក្រុមទាំងពីរ ហើយយើងសង្ឃឹមថាអ្នកគាំទ្រវិស័យបាល់ទាត់ប្រទេសកម្ពុជាចូលរួមទស្សនាឲ្យបានច្រើនកុះករ ៕

មតិយោបល់


អត្ថបទផ្សេងៗ