ក្រុមកីឡាករភ្នំពេញក្រោនអាយុក្រោម១៥ឆ្នាំ ប្រកួតជាមួយក្រុម GFA នៅថ្ងៃសៅរ៍នេះ

August 16, 2018 - 1:19 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមកីឡាករអាយុក្រោម១៥ឆ្នាំ នៃក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងធ្វើការប្រកួតមិត្តភាពជាមួយក្រុម GFA នៅថ្ងៃសៅរ៍ ទី១៨ វេលាម៉ោង៤:០០ ខាងមុខនេះ ដើម្បីអបអរសាទរដល់ពិធីចុះហត្ថលេខាក្នុងនាមដៃគូសហការជាផ្លូវការរវាងក្លឹបបាល់ទាត់ភ្នំពេញក្រោន និងក្រុម Giravanz Kitakyushu ក៏ដូចជាខួប៦៥ឆ្នាំនៃចំណងមិត្តភាពកម្ពុជា ជប៉ុន នៅកីឡដ្ឋាន RSN ។

សូមបញ្ជាក់ថានៅថ្ងៃសៅរ៍ ទី១៨ ក្រុមកីឡាករឈុតធំភ្នំពេញក្រោន ក៏មានការប្រកួតក្នុងពានរង្វាន់លីគកំពូលកម្ពុជា ដែលនឹងធ្វើការប្រកួតជាមួយក្រុមអង្គរថាយហ្គឺរនៅវេលាម៉ោង ៦:០០ល្ងាច នៅកីឡដ្ឋាន RSN ដូចគ្នា ។ សូមបងប្អូនកុំភ្លេចចូលរួមទស្សនាក៏ដូចជាគាំទ្រដល់ក្រុមកីឡាករទាំងក្រុមថ្នាលអាយុក្រោម១៥ឆ្នាំ និងក្រុមឈុតធំឲ្យបានច្រើនកុះករ!

 

មតិយោបល់


អត្ថបទផ្សេងៗ